គណៈបក្សរបស់អតីតអភិបាលតំបន់ Catalonia បោះបង់ចោលកិច្ចខិតខំប្រឹងប្រែងឯកតោភាគីប្រកាសឯករាជ្យ

(VOVWORLD) -គណៈបក្ស PdeCat របស់អតីតអភិបាលតំបន់ Catalonia របស់អេស្ប៉ាញ លោក Carles Puigdemont បានប្រកាសថាគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចរចរជាមួយរដ្ឋអំណាចកណ្ដាល Madrid ដើម្បីសម្រេចឲ្យបានឯករាជ្យ ជំនួសឲ្យការទាក់ទងផ្ទាល់ដោយឯកតោភាគីក្នុងការបំបែកចេញពីអេស្ប៉ាញ។
គណៈបក្សរបស់អតីតអភិបាលតំបន់ Catalonia បោះបង់ចោលកិច្ចខិតខំប្រឹងប្រែងឯកតោភាគីប្រកាសឯករាជ្យ - ảnh 1អតីតអភិបាលតំបន់ Catalonia របស់អេស្ប៉ាញ លោក Carles Puigdemont 

គណៈបក្ស PdeCat របស់អតីតអភិបាលតំបន់ Catalonia របស់អេស្ប៉ាញ លោក Carles Puigdemont បានប្រកាសថាគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចរចរជាមួយរដ្ឋអំណាចកណ្ដាល Madrid ដើម្បីសម្រេចឲ្យបានឯករាជ្យ ជំនួសឲ្យការទាក់ទងផ្ទាល់ដោយឯកតោភាគីក្នុងការបំបែកចេញពីអេស្ប៉ាញ។ នេះគឺជាសញ្ញាថ្មីៗបំផុត សរឲ្យឃើញការផ្លាស់ប្ដូរទស្សនៈតាមទិសទន់ភ្លន់ជាងរបស់គណៈបក្សនេះបន្ទាប់ពីរដ្ឋាភិបាលកណ្តាល Madrid បានចាត់វិធានការដ៏តឹងរឹង ក្រោយពេលថ្នាក់ដឹកនាំតំបន់ Catalonia បានអនុវត្តប្រជាមតិដោយខុសច្បាប់ដើម្បីទាមទារឯករាជ្យនាថ្ងៃទី ១ តុលា។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាគណបក្ស PdeCat និងអតីតសម្ព័ន្ធមិត្តគឺគណបក្សឆ្វេងនិយម ERC មានគម្រោងបោះបង់ចោលចំពោះការអំពាវនាវ "ឯកតោភាគី" បំបែកតំបន់ Catalonia ចេញពីអេស្ប៉ាញ ក្នុងការប្រជែងបោះឆ្នោតថ្នាក់មូលដ្ឋានរបស់ខ្លួននៅថ្ងៃទី ២១ ធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ