គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជានិងឡាវ

(VOVWORLD) - ក្រុមកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំ ដោយឧត្តមសេនីយ៍ឯក Luong Cuong ប្រធានអគ្គស្នងការនយោបាយកងទ័ព ប្រជាជនវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជានិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី២២ ខែកញ្ញា។
គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជានិងឡាវ - ảnh 1ឧត្តមសេនីយ៍ឯក Luong Cuong ប្រធានអគ្គស្នងការនយោបាយកងទ័ព ប្រជាជនវៀតណាម (រូបថត៖ TTXVN) 


ដំណើរទស្សនកិច្ចលើកនេះគឺសំដៅពិភាក្សា ឯកភាពលើខ្លឹមសារនិងវិធាន ការនានាដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការនាពេលខាងមុខរវាងអគ្គស្នងការនយោបាយកងទ័ពប្រជាជន វៀតណាមជាមួយអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវនិងអគ្គនាយកដ្ឋានសេវាកម្មក្រសួងការពារជាតិកម្ពុជា និយាយដោយឡែក និងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការរវាង ប្រជាជននិងកងទ័ពប្រជាជនវៀតណាមជាមួយប្រជាជននិងកងទ័ពនៃប្រទេស ទាំងពីរកម្ពុជានិងឡាវនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ