គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ជូនពរបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីខ្មែរ នៅខេត្ត Vinh Long

(VOVWORLD) - នាថ្ងៃទី ១៣ ខែមេសា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាវៀតណាម  លោក Y Thanh Ha Nie K'dam បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងជូនពរបុណ្យចូលឆ្នាំថ្មី នៅខេត្ត Vinh Long ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាជនជាតិ លោក Y Thanh Ha Nie K'dam បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចរបស់ខេត្តដែលមានការផ្លាស់ប្តូរជាវិជ្ជមាន; ស្ថានភាពផលិតកម្មអាជីវកម្ម និងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិបន្តត្រូវបានថែរក្សា និងអភិវឌ្ឍន៍។ នាពេលខាងមុខនេះ Vinh Long គួរតែផ្តោតលើការឃោសនា ផ្សព្វផ្សាយទស្សនៈ គោលជំហរ គោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីជនជាតិ និងសាសនា កសាងមនសិការរស់នៅនិងធ្វើការតាមច្បាប់នៅក្នុងសហគមន៍ជនជាតិភាគតិច; ម្ចាស់ការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ និងស្ថានភាពសាសនា។

គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ជូនពរបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីខ្មែរ នៅខេត្ត Vinh Long - ảnh 1ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាព លោក Y Thanh Ha Nie K'dam ជូនអំណោយដល់សមាគមព្រះសង្ឃស្នេហាជាតិខេត្ត Vinh Long ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៤ ។ រូបភាព៖ TTXVN

នាថ្ងៃដដែលនោះ អញ្ជើញមកជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដល់ព្រះសង្ឈ អ្នកមុខអ្នកការ និងបងប្អូនជនរួមជាតិខ្មែរ នៅវត្ត Hanh Phuc Tang (ស្រុក Vung Liem) និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Vinh Long លោក Y Thanh Ha Nie K'dam បានអះអាងថា បងប្អូនជនរួមជាតិខ្មែរជាង ១,៣ លាននាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ហើយលោកសង្ឃឹមថា ព្រះសង្ឃនិងបងប្អូនជនរួមជាតិខ្មែរបន្តពង្រីកស្មារតីស្នេហាជាតិ សាមគ្គីគ្នា អនុវត្តន៍ឲ្យបានល្អនូវចលនានៅតាមមូលដ្ឋាន រួមកម្លាំងកាយចិត្តកសាងស្រុកកំណើតនិងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ