គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម

គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc និងលោក
Xoan Pablo Noya បានធ្វើសហអធិបតីសម័យប្រជុំពិគ្រោះយោបល់
នយោបាយលើកទី៥រវាងក្រសួងការបរទេសនៃប្រទេសទាំង២

(VOVworld) - ចាប់ពីថ្ងៃទី៩ដល់ទី១១មិនា គណៈប្រតិភូក្រសួងការបរទេសវេណេ
ហ្ស៊ុយអេឡា ដឹកនាំ ដោយអនុរដ្ឋមន្រ្តីលោក Xoan Pablo Noya បានមកបំពេញ
ទស្សនកិច្ចនៅវៀតណាម។នាថ្ងៃទី១០ មិនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Ha Kim Ngoc និងលោក Xoan Pablo Noya បានធ្វើសហអធិបតីសម័យប្រជុំ
ពិគ្រោះយោបល់នយោបាយ លើកទី៥រវាងក្រសួងការបរទេសនៃប្រទេសទាំង២។
នៅទីនេះ ភាគីទាំងបានជូន ដំណឹងឲ្យគ្នាទៅវិញទៅមកអំពីស្ថានភាពនាពេលថ្មីៗ
នេះនៅប្រទេសនិមួយៗ ពិភាគ្សាអំពីវិធានការ នានាសំដៅបង្កើនទំនាក់ទំនងរវាង
ប្រទេសទាំង២និងក្រសួងការបរទេសទាំង២។លោក Ha Kim Ngoc បានអះអាង
ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ ការបង្កើនទំនាក់ទំនងសហប្រតិ
បតិ្តការលើគ្រប់ជ្រុងជ្រោយជាមួយវេណេហ្ស៊ុយ អេឡា និងសម្ដែងការពេញចិត្ត
ចំពោះការបោះជំហានដ៏សកម្មក្នុងទំនាក់ទំនងរវាង ប្រទេសទាំង២នារយៈពេល
កន្លងមក។ថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសទាំង២ ក៏ បានផ្លាស់ប្ដូរមតិ
អំពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ឯកភាពលើការ
គាំទ្រគោលមាគ៌ាដោះស្រាយជំលោះអំពីអធិបតេយ្យភាពដោយសន្តិ វិធីនិង
សមស្របជាមួយច្បាប់អន្តរជាតិ។ភាគីទាំង២ក៏បានអះអាងថា នឹងបន្តបង្កើន កិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅអ.ស.បក៏ដូចជាអង្គការអន្តរជាតិ
និង វេទិការពហុភាគីនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ