គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅទស្សនកិច្ចនៅឡាវ

គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅទស្សនកិច្ចនៅឡាវ - ảnh 1
អគ្គលេខានិងជាប្រធានរដ្ឋឡាវលោក Chummaly Saynhasone ទទួលជួបសន្ទនា ជាមួយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan (VOV)

        Vovworld-គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម​ដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានទៅទស្សន​កិច្ច​នៅឡាវក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០វិច្ឆិកានិងទី១ធ្នូ។​នារសៀលថ្ងៃទី៣០វិច្ឆិកា​នៅ
រដ្ឋធានីវៀងច័ន្ទ ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អគ្គលេខានិង​ជា​
ប្រធានរដ្ឋឡាវលោក Chummaly Saynhasone បានវាយតំលៃខ្ពស់ដំណើរទស្សន​កិ្ចច​របស់គណៈប្រតិភូបង្ហាញចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

        រីឯលោក Nguyen Thien Nhan បានរាយការណ៍លទ្ធផលការចរចារជា​មួយ​គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ
និងអះអាងថា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអង្គការ
រណសិរ្ស​ទាំងពីរ​អនុវត្តល្អរាល់ខ្លឹមសារកិច្ចប្រមព្រៀងសហប្រតិបត្តិការដំណាក់
កាល​២០១១-២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ