គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមចូលរួមមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ នៃគណៈបក្សកម្មុនិស្តប៉េរូ

(VNA) – ចាប់ពីថ្ងៃទី ៤ ដល់ទី ៧ តុលា នៅរដ្ឋធានី លីម៉ា ប៉េរូ មហាសន្និបាតទូទាំង
ប្រទេសលើកទី ១៤ នៃគណៈបក្សកម្មុនិស្តប៉េរូបាន ប្រព្រឹត្តទៅ។ គណៈប្រតិភូបក្ស
កម្មុយនិស្តវៀតណាមដឹកនាំដោយអនុប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឃឹម
លោក Nguyen Manh Hung បានចូលរួម មហាសន្និបាតនេះ។ នៅទីនេះ តាងនាមគណៈ
ប្រតិភូបក្សកម្មុយនិស្តវៀតណាមបានជួបធ្វើការជាមួយអគ្គលេខាគណៈបក្សកម្មុយនិស្ត
ប៉េរូ លោក Roberto De la Cruz Huaman និងជាមួយសមាជិកការិយាល័យនយោបាយមួយ
ចំនួនរបស់ គណៈបក្សកម្មុនិស្តប៉េរូ-មាតុភូមិក្រហម។ ក្នុងរាល់ជំនួប ភាគីទាំង ២ បានផ្លាស់ប្តូរវិធានការសំដៅពង្រីកទំនាក់ទំនង សាមគ្គីភាព សហប្រតិបត្តិការជា
ប្រពៃណីរវាងបក្សកម្មុយនិស្តវៀតណាមជាមួយគណៈបក្សមិត្ត។ ភាគីប៉េរូមាន គោលបំណងបើកទូលាយកិច្ចសហប្រតិបត្តិកាលើវិស័យដែលភាំគីទាំង ២ មាន
ប្រៀបខ្លាំងថែមទៀត៕
គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមចូលរួមមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ នៃគណៈបក្សកម្មុនិស្តប៉េរូ - ảnh 1
មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ នៃគណៈបក្សកម្មុនិស្តប៉េរូបាន ប្រព្រឹត្តទៅ។ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ