គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី

(VOVworld)-ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣កញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្ត
វៀតណាម ដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ
ចលនាប្រជាជន មជ្ឈឹម បានទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី។ គណៈ
ប្រតិភូបានជួបសម្តែងការ គួរសមថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តរុស្ស៊ី  
គណៈបក្ស “រុស្ស៊ីឯកភាព” និងជួបធ្វើ ការជាមួយក្រសួងយុត្តិធម៌រុស្ស៊ី សមា
គមរុស្ស៊ី-វៀតណាមនិងសមាគមអតីតយុទ្ធជន រុស្ស៊ីដែលធ្លាប់ចូលរួមការប្រ
យុទ្ធនៅវៀតណាមផងដែរ។

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី - ảnh 1
ប្រធានគណៈបក្សកុម្មុយនីស្តរុស្ស៊ីទទួលស្វាគមន៍ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai


        ក្នុងជំនួបជាមួយលោក Ziuganov ប្រធានគណៈបក្សកុម្មុយនីស្តរុស្ស៊ី ភាគី
ទាំងពីរ បានពិភាគ្សាលើវិធានការបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីនិងលើក
កំពស់ប្រសិទ្ធិ ភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនាពេលខាងមុខ។

        នៅក្នុងជំនួបជាមួយលេខារងនៃក្រុមប្រឹក្សាបក្សទាំងមូក “រុស្ស៊ីឯកភាព”
លោក Gieleznhiac ភាគីទាំងពីរបានផ្លាស់ប្តូរមតិលើការងាររៀបចំនិងកសាងបក្ស
នៅប្រទេស នីមួយៗ រួមចំណែកជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់
វិស័យរវាងវៀតណាម ជាមួយរុស្ស៊ី។

        ក្នុងបណ្តាការជួបសំណេះសំណាលក្នុងឱកាសនៃដំណើរទស្សនកិច្ចរុស្ស៊ី
លើក នេះ លោកស្រី Truong Thi Mai ក៏បានជូនដំណឹងជាមួយមជ្ឈដ្ឋានអ្នកនយោ
បាយនិង មិត្តភក្តិរុស្ស៊ីអំពីស្ថានភាពនៅវៀតណាមនាពេលថ្មីៗនេះ ទស្សនៈរបស់
វៀតណាមចំ ពោះបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗក្នុងនោះមានបញ្ហាសមុទ្រខាង
កើត។ អតីត យុទ្ធជននិងសមាជិកសមាគមមិត្តភាពរុស្ស៊ី-វៀតណាមសុទ្ធតែបាន
សម្តែងការ គាំទ្រនូវទស្សននិងគោលជំហរបស់វៀតណាមក្នុងការដោះស្រាយ
បញ្ហាសមុទ្រខាង កើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះ
មានអនុសញ្ញាអ.ស.ប ស្តី ពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ