គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ

(VOVWORLD) - តាមការអញ្ជើញរបស់មេបញ្ជាការនៃកងកម្លាំងការពារជាតិកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ ឯក Ponpipaat Benyasri គណៈប្រតិភូយោធាជាន់ខ្ពស់នៃទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ចាប់ ពីថ្ងៃទី ២២ ដល់ ២៥ ខែវិច្ឆិកា។ 
 គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ - ảnh 1 លោកឧត្តមសេនីយ៍ឯក Phan Van Giang អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងផ្តោតការយកចិត្តទុកដាក់លើការវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាអំពីពីវិធានការដើម្បិជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ