គណៈប្រតិភូអន្តរផ្នែកវៀតណាម ទស្សនានាវាផ្ទុកយន្តហោះ អាមរិក USS

(VOVWORLD) - ចាប់ពីថ្ងៃទី៣ដល់ទី៤ ខែមិនា ឆ្នាំ២០១៨ គណៈប្រតិភូអន្តរផ្នែក វៀតណាម បានមកទស្សនានាវាផ្ទុកយន្តហោះអាមរិក USS Carl Vinson តាមការអញ្ជើញរបស់ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម ខណៈដែលនាវានេះឆ្លងកាត់តំបន់សមុទ្រអន្តរជាតិជាប់ប្រទេសវៀតណាម។
គណៈប្រតិភូអន្តរផ្នែកវៀតណាម ទស្សនានាវាផ្ទុកយន្តហោះ អាមរិក USS - ảnh 1នាវាផ្ទុកយន្តហោះ USS Carl Vinson  

នៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson នេះគណៈប្រតិភូអន្តរផ្នែក វៀតណាមត្រូវបានគេឧទេ្ទសនាមអំពីសកម្មភាពនានាលើនាវានេះ ហើយធ្វើការសង្កេតនិងស្វែងយល់អំពីជីវភាពរស់នៅនិងការងារធ្វើរបស់ នាយទាហាន កុ្រមនាវិក ដើម្បីផ្លាស់ប្តូរ លើកកំពស់ការយល់ដឹង គ្នារវាងភាគីទាំងពីរក្នុងស្មារតីទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម - អាមេរិក និងរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ នៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ