គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលបានបង្ហាញមុខ

(VOVworld) – នាថ្ងៃទី ១៨​ មិនា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលបានបង្ហាញមុខប្រកាស
រួមមាន រដ្ឋមន្ត្រីចំនួន ២២ រូប ​និង ឧបនាយករដ្ឋមន្ត្រីចំនួន ៨ រូប។ បណ្ដាដំណែងពោល
ខាងលើភាគច្រើនចំណុះអតីតគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក
Benjamin Netanyahu។ ជាពិសេស អតីតមេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Moshe
Yalon ត្រូវបានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក Moshe Yalon គឺជា
អ្នកនយោបាយថ្មីមួយរូប ដែលជានិជ្ជកាលប្រុង ប្រយ័ត្នចំពោះគោលនយោបាយជាមួយ
អ៊ីរ៉ង់​ ប៉ុន្តែ គ្មានសុឆ័ន្ទៈសកម្មចំពោះដំណើរសន្តិភាពនៅមជ្ឍឹមបូព៌ារឡើយ។ បញ្ជីឈ្មោះ
នៃឧបនាយករដ្ឋមន្ត្រីចំនួន ៨ រូបនិងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែលមិនទាន់បាន
ប្រកាសឲ្យដឹងនៅឡើយ។ មជ្ឃដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Benjamin Netanyahu នៅរក្សាគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ក្នុងអណត្តិ
លើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ