គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអ៊ែលយល់ស្របជាមួយកិច្ចព្រមព្រៀងផ្សះផ្សាជាមួយទួរគី

គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអ៊ែលយល់ស្របជាមួយកិច្ចព្រមព្រៀងផ្សះផ្សាជាមួយទួរគី - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu ថ្លែងមតិនៅសន្និសីទកាសែតនៅ Jerusalem នាថ្ងៃទី២៨ មិថុនា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៩ មិថុនា គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអ៊ែលបានអនុម័តលើ
កិច្ចព្រមព្រៀងមួយដែលសំរេចបានជាមួយទួរគីកាលពីចុងសប្ដាហ៍កន្លងទៅស្ដីអំពី
ការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីក្រោយរយៈពេល៦ឆ្នាំត្រូវបែកបាក់។កិច្ចព្រម
ព្រៀងនេះនៅត្រូវការការអនុម័តរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែលដើម្បីអាច ចូលជាផ្លូវ
ការ។ មុននោះនាថ្ងៃទី២៨ មិថុនា ទេសរដ្ឋមន្រ្តីមួយចំនួនរបស់អ៊ីស្រាអ៊ែលនៃគណៈ
បក្ស ផ្ទះហ្ស៊ីពបានប្រកាសថា នឹងបោះឆ្នោតប្រឆាំងជំទាស់ការអនុម័តកិច្ចព្រម
ព្រៀង ពោលខាងលើ ដោយសារវាខ្វះលក្ខណ្ឌបង្ខំឲ្យទួរគីដាក់សម្ពាធទៅលើចលនា
 អ៊ីស្លាម Hamas នៅតំបន់ Gaza ព្រមទាំងប្រគល់មកវិញជនអ៊ីស្រាអ៊ែល២នាក់ដែល
កំពុងត្រូវឃុំខ្លួនដោយចលនានេះ និងអិដ្ឋធាតុរបស់ទាហានអ៊ីស្រាអ៊ែល២នាក់ទៀត
ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមកាលពីរដូវក្ដៅឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ