គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំអំពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19

(VOVWORLD) - ដោយស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចទៅនឹងប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា លោកបានសំណូមពរឲ្យ គណៈកម្មការជាតិទទួលបន្ទុកការងារបង្ការទប់ស្កាត់ជំងឺ Covid-19 បើកកិច្ច ប្រជុំ២ដងក្នុងមួយសប្ដាហ៍។
គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំអំពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN) 

  នារសៀលថ្ងៃទី១៧កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធាននៅកិច្ចប្រជុំ របស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលដើម្បីស្ដាប់របាយការណ៍និងបញ្ជាដឹកនាំ ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19។

        ដោយស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចទៅនឹងប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា លោកបានសំណូមពរឲ្យ គណៈកម្មការជាតិទទួលបន្ទុកការងារបង្ការទប់ស្កាត់ជំងឺ Covid-19 បើកកិច្ច ប្រជុំ២ដងក្នុងមួយសប្ដាហ៍។ ហើយយ៉ាងហោចណាស់មួយសប្ដាហ៍ម្ដង គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលនឹងស្ដាប់របាយការណ៍របស់គណៈកម្មការនោះ ដើម្បីចេញការបញ្ជាដឹកនាំឲ្យបានទាន់ពេលវេលា។ ក្រើនរំលឹកពីជំងឺរាត ត្បាត SARS កាលពីឆ្នាំ២០០៣ ដែលត្រឹម៤៥ថ្ងៃក្រោយពីរកឃើញករណី ឆ្លងជំងឺដើមដំបូង វៀតណាមជាប្រទេសដើមដំបូងដែលត្រូវបានពិភពលោក ទទួលស្គាល់ពីការគ្រប់គ្រងជំងឺប្រកបដោយជោគជ័យនោះ លោកនាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពនាបច្ចុប្បន្ន ប្រជាជនគួរតែជឿជាក់ថែម ទៀតទៅលើមធ្យោបាយបង្ការទប់ស្កាត់ជំងឺដែលមានស្រាប់ក៏ដូចជាការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់បក្ស រដ្ឋ ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ តាម ពិតទៅ វៀតណាមកំពុងបង្ការទប់ស្កាត់ជំងឺយ៉ាងល្អណាស់ អាស្រ័យដោយ មានការជួយជ្រោមជ្រែងរបស់ប្រជាជនទាំងមូលនិងការចូលរួមយ៉ាងខ្លាំងក្លា របស់ប្រព័ន្ធនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ