គាំពារពលរដ្ឋវៀតណាមនៅកម្ពុជា

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី២៩ កក្កដា នៅរាជធានីភ្នំពេញ ព្រះរាជា
ណាចក្រកម្ពុជា បានកើតមានជម្លោះវាយតប់គ្នាដែលបណ្ដាលឲ្យពលរដ្ឋវៀតណាមម្នាក់ (កើតឆ្នាំ ១៩៨៨) ស្លាប់។ 

នាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកម្ពុជាកំពុងធ្វើការស៊ើបអង្កេត បំភ្លឺករណីនេះ និងតាមរកជនសង្ស័យ។

បន្ទាប់ពីទទួលបានព័ត៌មាន ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានអនុវត្តន៍វិធានការគាំពារពលរដ្ឋ កំណត់អត្តសញ្ញាណជនរងគ្រោះ ស្នើឲ្យភាគីកម្ពុជា ស៊ើបអង្កេត ចាប់ខ្លួនជនដៃដល់ និងសម្របសម្រួលជាមួយអាជ្ញាធរក្នុងស្រុក ដើម្បីជូនដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះ ហើយណែនាំអំពីនីតិវិធីចាំបាច់ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងបុណ្យសព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ