គុយបានិងEU ចាប់ផ្តើមវង់ចរចាទី៣ស្តីពីកិច្ចព្រមព្រៀងនយោបាយ

គុយបានិងEU ចាប់ផ្តើមវង់ចរចាទី៣ស្តីពីកិច្ចព្រមព្រៀងនយោបាយ - ảnh 1
គុយបានិងEU ចាប់ផ្តើមវង់ចរចាទី៣ស្តីពីកិច្ចព្រមព្រៀងនយោបាយ
(រូបថតៈvtv )


(VOVworld)-នាថ្ងៃទី៤មិនា នៅរដ្ឋធានី La Havana ក្រុមចរចាររបស់គុយបា
និងសហភាពអឺរ៉ុប EU បានចាប់ផ្តើមវង់ចរចារទី៣ ដែលគ្រោងនឹងអូស
បន្លាយ ក្នុងរយៈពេល២ថ្ងៃ ស្តីអំពី កិច្ចព្រមព្រៀងសន្ទនានយោបាយនិង
កិច្ចសហប្រតិ បត្តិការ។ ប្រធានក្រុមចរចាររបស់ EUគឺលោកChristian Leffer
ជាមន្ត្រីការទូត របស់ EU ទទួលបន្ទុកទំនាក់ទំនងជាមួយទ្វីបអឺរ៉ុប ក្នុងនោះ
ថ្នាក់ដឹកនាំក្រុមចរចារ របស់គុយបាគឺអនុរដ្ឋមន្ត្រីការបរទេសគុយបា លោក
Abelardo Morenco។ តាម សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស
គុយបា វងចរចារលើកនេះ បានផ្តោត សំខាន់ទៅលើការបង្កើតយន្តការ
សន្ទនាលើបណ្តាវិស័យផ្សេងគ្នា ព្រមទាំង ពិភាគ្សាអំពីការបង្កើតទំនាក់
ទំនងពាណិជ្ជកម្មនិងជំនួបសន្ទនានយោបាយ។

        នាថ្ងៃទី១០កុម្ភៈ EU បានប្រកាសចាប់ផ្តើមដំណើរការប្រក្រតីទំនាក់
ទំនង ជាមួយគុយបា។ នាបច្ចុប្បន្ន គុយបាជាប្រទេសតែមួយគត់នៅទ្វីប
អាមេរិកឡាទិន ដែលមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ទនាន
យោបាយជាមួយEU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ