គុយបានិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម

គុយបានិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
មន្រ្តីគូបាទទួលលោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin
 (រូបថតៈ Ria Novosti)


(VOVworld)-នាថ្ងៃទី១១កក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសគុយបារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ភាគីទាំង ពីរបាន
ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងនោះ មានវិស័យ
ថាមពល សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធជាដើម។ រុស្ស៊ីក៏បានចុះកិច្ច សន្យាសហ
ប្រតិបត្តិការស្ថាបនាមជ្ឈមណ្ឌលថាមពលចំនួន៤កន្លែង សំដៅបំរើ​ឲ្យ រោងចក្រ
អគ្គីសនីរបស់គុយបាដោយមានតម្លៃប្រាក់ជាង១,៦ពាន់លានដុល្លារ អាមេរិក។​ គុយបាជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចបណ្តាប្រទេស អាមេរិក
ឡាទីនរបស់លោក Putin មុននឹងអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ ប្រទេសអហ្សង់
ទីន​និងចូលរួមសន្នីសីទកំពូលនៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេច ចេញជួរមុខ
ពិភពលោក (BRICS)នៅប្រទេសប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ