គុយបានិងអាមេរិកជួបសន្ទនាអំពីកិច្ចសហប្រតិបត្តិការ ទូរគមនាគមន៍

គុយបានិងអាមេរិកជួបសន្ទនាអំពីកិច្ចសហប្រតិបត្តិការ ទូរគមនាគមន៍ - ảnh 1
សិស្សានុសិស្សនៅគុយបាប្រើកំព្យួទ័រ (រូបថតៈthecubaneconomy.com )


(VOVworld)-នាថ្ងៃទី២៥មិនា ក្រសួងព័ត៌មានគុយបាបានឲ្យដឹងថា ក្រុមបេសក
កម្ម១របស់អាមេរិក ដឹកនាំដោយលោក Daniel Sepuveda ជាឧបការីរងរដ្ឋមន្ត្រី ការបរទេសនិងជាអ្នកសម្របសម្រួលគោលនយោបាយអំពីការឃោសនា និង
ព័ត៌មាន​ បានទៅទស្សនកិច្ចប្រទេសគុយបា។ ក្នុងដំណើរទស្សនកិច្ចរយៈពេល
៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់២៦មិនានេះ ក្រុមបេសកកម្មរបស់អាមេរិក បានមាន
ជំនួប ធ្វើការជាមួយអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានគុយបា លោក Jorge Luis Perdomo
Di-Lella និងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត។ នៅក្នុងបណ្តាជំនួបនេះ ភាគី
ទាំង​ពីរ បានផ្លាស់ប្តូរ អំពីរាល់វិធានការដែលរដ្ឋាភិបាលអាមេរិកទើបនឹងផ្សព្វ
ផ្សាយ សំដៅផ្លាស់ប្តូរសភាពការណ័ហ៊ុំព័ទ្ធវិស័យទូរគមនាគមន៍នៅប្រទេស
គុយបា។ ភាគីគុយបាក៏បានផ្តល់ព័ត៌មានអំពីគោលនយោបាយអភិវឌ្ឍន៍ផ្នែក
ព័ត៌មានវិទ្យា និងសន្តិសុខបណ្តញអ៊ីនធើណែតរបស់ខ្លួនទៅកាន់ក្រុមបេសកកម្ម
អាមេរិកផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ