គុយបាប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះការកើនឡើងនៃដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការបរទេសគុយបា លោក Bruno Rodriguez កាលពីថ្ងៃទី ២៥ ខែមេសា បានចោទប្រកាន់អាមេរិកពីបទប្រើពាក្យសំដីមិនត្រឹមត្រូវ ដើម្បីបកស្រាយចំពោះសកម្មភាពបង្កហេតុប្រឆាំងនឹងទីក្រុង La Habana ជាពិសេសគឺការ សម្រេចចិត្តអនុវត្តមាត្រា ៣ នៃច្បាប់ Helms-Burton ដោយបានចាត់ទុកនេះគឺជាវិធានការមួយសំដៅរឹតបន្តឹងការដាក់ទណ្ឌកម្មលើវិស័យសេដ្ឋកិច្ចដែលប្រឆាំងនឹងប្រទេសកោះ Caribe។
គុយបាប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះការកើនឡើងនៃដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសគុយបា លោក Bruno Rodriguez

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការក្រសួងការបរទេសគុយបា (Minrex) នៅរដ្ឋធានីហាហាណា រដ្ឋមន្ត្រីការបរទេសលោក Rodriguez បានប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មបន្ថែមរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រទេសគុយបា ដូចជាការបង្កភាពលំបាកក្នុងការផ្ញើប្រាក់បរទេស ព្រមទាំងដាក់កំហិតបន្ថែមទៀតក្នុងការធ្វើដំណើរទិញវិញទៅមកជាមួយប្រទេសគុយបា ឬនាពេលថ្មីៗនេះគឺជាការបញ្ចូលអង្គភាពចំនួន៥របស់គុយបាទៅក្នុងបញ្ជីស្តីពីការហាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូអាមេរិក ហើយនេះបានចាត់ទុកជាផ្នែកមួយនៃដំណើរការចាប់ផ្តើមច្បាប់ដែលមានជម្លោះដូចពោលខាងលើនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ