គុយបាសម្រេចរួចរាល់ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយគ្រោះថ្នាក់យន្តហោះ

(VOVWORLD) -នាថ្ងៃទី ២៧ ឧសភា វិទ្យាស្ថានវេជ្ជសាស្ត្រគុយបា បានជូនដំណឹងអំពីការសម្រេចរួចរាល់ការកំណត់អត្តសញ្ញាណជនរងគ្រោះទាំង ១១០ នាក់ ដែលបាត់បង់ជីវិតនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់យន្តហោះនៅរដ្ឋធានី La Habana កាលពីថ្ងៃទី ១៨ ឧសភាកន្លងទៅ។ 

នាថ្ងៃដដែល សាកសព នៅសេស សល់ដែលបានកំណត់អត្តសញ្ញាណរួចរាល់ ត្រូវបានបញ្ជូនទៅមូលដ្ឋាន ហើយប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះផងដែរ។

សូមគូសបញ្ជាក់ថា៖នាថ្ងៃទី ១៨ ឧសភា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cubana de Aviación បានជួលយន្តហោះ Boeing 737-200 របស់ទីភ្នាក់ងារដឹកជញ្ជូន ម៉ិកស៊ីក Dmaoj  សម្រាប់ជើងហោះហើរក្នុងស្រុក Havana-Holguin ហើយត្រូវធ្លាក់ បន្ទាប់ពីហោះហើរ ដែលបណ្ដាលឲ្យអ្នកធ្វើដំណើរ និងក្រុមបើកបរទាំង ១១០ នាក់បាត់បង់ជីវតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ