គ្រប់ក្រសួង ស្ថាប័នត្រូវរួមសហការជិតស្និទ្ធិក្នុងការងាររៀបចំសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧

(VOVWORLD) -នាថ្ងៃទី១៤កញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ APEC ២០១៧ ការិយាល័យប្រធានរដ្ឋ ក្រសួងការបរទេស ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ និងស្ថាប័នទាក់ទិននានា 
  គ្រប់ក្រសួង ស្ថាប័នត្រូវរួមសហការជិតស្និទ្ធិក្នុងការងាររៀបចំសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧  - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang  

នាថ្ងៃទី១៤កញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ APEC ២០១៧ ការិយាល័យប្រធានរដ្ឋ ក្រសួងការបរទេស ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ និងស្ថាប័នទាក់ទិននានា ស្ដីអំពីការងារត្រៀមរាបចំអោយសប្ដាហ៍ ជាន់ខ្ពស់ APEC ២០១៧។ ប្រធានរដ្ឋបានអះអាងថា៖ ការរៀបចំឆ្នាំ APEC ២០១៧ជាសកម្មភាពស្នូលក្នុងផ្នែកការទូត ដល់ឆ្នាំ២០២០ និងជាអាទិភាពយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ ប្រធានរដ្ឋស្នើអោយក្រសួងការបរទេសត្រៀមរៀបចំអោយបានហ្មត់ចត់របៀបវារះ សកម្មភាពរបស់ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច APEC និងព្រឹត្តិការណ៍នានាក្នុងសប្ដាហ៍ជាន់ខ្ពស់។ ប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ទៅលើកត្តាសម្រេចជោគជ័យនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ គឺត្រូវធានាអំពីសន្តិសុខ សុវត្ថិភាពចំពោះសកម្មភាពទាំងឡាយរបស់ព្រឹត្តិការណ៍នេះដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ