គ្រប់គ្រងតម្លៃទំនិញចាំបាច់ឲ្យបានតឹងរឹង

(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានមួយចំនួនស្តីពីការងារសម្របសម្រួលតម្លៃចំពោះមុខទំនិញដ៏សំខាន់ៗ និងចាំបាច់មួយចំនួន ដូចជាប្រេងសាំង វត្ថុធាតុដើម ដែកថែប ជី កសិផល និងសេវាកម្មបរិក្ខាសុខាភិបាល។ 
គ្រប់គ្រងតម្លៃទំនិញចាំបាច់ឲ្យបានតឹងរឹង - ảnh 1កិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានមួយចំនួនស្តីពីការងារសម្របសម្រួលតម្លៃចំពោះមុខទំនិញដ៏សំខាន់ៗ និងចាំបាច់មួយចំនួន

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍនៃទីផ្សារ ហើយវាយតម្លៃលើស្ថានការណ៍ឲ្យបានត្រឹមត្រូវដើម្បីធានាការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់សម្រាប់ មុខទំនិញជាក់ស្ដែងនីមួយៗ៖ “យើងត្រូវធ្វើការព្យាករណ៍ និងមានដំណោះស្រាយជាក្រុម ដើម្បីរក្សាស្ថិរភាពតម្លៃ និងសម្របសម្រួលដើម្បីសម្រេចឲ្យបានអតិផរណាដូចគោលដៅ ដែលរដ្ឋសភាបានអនុម័ត ពោលគឺមិនលើសពី ៤% ។ ប្រសិនបើយើងមិនគ្រប់គ្រងបានតម្លៃនោះទេ គឺសមិទ្ធិផលដែលយើងបានខិតខំប្រឹងប្រែងយ៉ាងពិសេសក្នុងកម្មវិធីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចនឹងរងផលប៉ះពាល់យ៉ាងធំធេងផងដែរ”។

គ្រប់គ្រងតម្លៃទំនិញចាំបាច់ឲ្យបានតឹងរឹង - ảnh 2ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ក៏បានស្នើឱ្យធនាគាររដ្ឋ និងក្រសួង ស្ថាប័ននានាធ្វើការសម្របសម្រួលប្រកបដោយភាពបត់បែន ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សម្របសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ និងមិនបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានចំពោះការគ្រប់គ្រងតម្លៃ។គោលដៅសំខាន់គឺគ្រប់គ្រងយ៉ាងតឹងរឹងនូវតម្លៃទំនិញចាំបាច់ តាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ