គ្រប់គ្រងអតិផរណា ធានាការអភិវឌ្ឍន៍ទីផ្សារមូលបុត្រយ៉ាងស្អាតស្អំ

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមិថុនា នៅក្នុងក្របខ័ណ្ឌសកម្មភាពសួរដេញដោលនៃ សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ រដ្ឋសភាបានដំណើរការសួរដេញ ដោលលើក្រុមបញ្ហាទី២ក្នុងវិស័យហិរញ្ញវត្ថុ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានឆ្លើយតបខ្លឹមសារនេះដោយផ្ទាល់។

គ្រប់គ្រងអតិផរណា ធានាការអភិវឌ្ឍន៍ទីផ្សារមូលបុត្រយ៉ាងស្អាតស្អំ - ảnh 1រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc ឆ្លើយសំណួរដេញដោល។ (រូបថត៖ quochoi.vn)
ស្ដីពីការគ្រប់គ្រងអតិផរណា លោករដ្ឋមន្រ្តី Ho Duc Phoc បានលើកច្បាស់ថា៖
“អតិផរណាកំពុងជាបញ្ហាក្ដៅគគុកលើពិភពលោក។ នាបច្ចុប្បន្ន នៅអាមេរិក អតិផរណាគឺ ៨,៣% នៅ EU គឺ ៨% ហើយនៅថៃគឺ ៤,៦%។ នៅវៀតណាមវិញ អតិផរណាបច្ចុប្បន្នគឺ ២,២៥%។ សេដ្ឋកិច្ចវៀតណាមបានធ្វើសមាហរណកម្មយ៉ាង ស៊ីជម្រៅជាមួយពិភពលោក ដូច្នេះហើយតម្លៃសម្ភារៈ វត្ថុធាតុដើមនៅបរទេសកើន ឡើង គឺប្រាកដថា នៅវៀតណាមក៏កើនឡើងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រៀប ខ្លាំងរបស់វៀតណាមនោះ គឺយើងអាចផលិតស្បៀងអាហារដោយផ្ទាល់ខ្លួន ដូច្នេះ ផលប៉ះពាល់ពីអតិផរណាទៅលើវៀតណាមក៏តិចជាងដែរ។ ដើម្បីរាំងខ្ទប់សន្ទុះកើន ឡើងនៃអតិផរណា ដំណោះស្រាយគឺសន្សំសម្ចៃការចំណាយ គ្រប់គ្រងតម្លៃយ៉ាង តឹងរឹង អនុវត្តន៍យ៉ាងត្រឹមត្រូវនូវច្បាប់ស្ដីពីតម្លៃ ហើយជំរុញការអភិវឌ្ឍន៍របស់ សហគ្រាស”។
ពាក់ព័ន្ធដល់ការអភិវឌ្ឍន៍ទីផ្សារមូលបត្រយ៉ាងស្អាតស្អំ លោករដ្ឋមន្រ្តី Ho Duc Phoc បានលើកច្បាស់ថា៖
“ក្រសួងហិរញ្ញវត្ថុកំពុងស្រាវជ្រាវដើម្បីដាក់ជូនរដ្ឋាភិបាលធ្វើវិសោធនកម្ម បំពេញបន្ថែមសារាចរណ៍ស្ដីពីការបើកថ្លៃលក់ ការដោះដូរឥណទេយ្យប័ណ្ណអាជីវកម្ម នៅទីផ្សារក្នុងស្រុក និងការបើកថ្លៃលក់ឥណទេយ្យប័ណ្ណអាជីវកម្មនៅទីផ្សារអន្តរជាតិ ក្នុងនោះផ្ដោតសំខាន់លើការគ្រប់គ្រងយ៉ាងតឹងរឹងនូវការកំណត់វិនិយោគិនមូលបត្រ ជំនាញ ការវិនិយោគរបស់វិនិយោគិនបុគ្គល; តម្រូវឲ្យរៀបចំណាត់ថ្នាក់ទំនុកចិត្ត បង្កើន ការទទួលខុសត្រូវនិងវិធានការគ្រប់គ្រង ឃ្លាំមើលចំពោះអង្គការអាជ្ញាកណ្ដាល។ ក្រសួងហិរញ្ញវត្ថុក៏បានរៀបចំផែនការពិនិត្យច្បាប់មូលបត្រ និងច្បាប់អាជីវកម្មឡើងវិញ ដើម្បីដាក់ជូនរដ្ឋសភាធ្វើវិសោធនកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ