គ្រូបង្រៀនខ្មែរ-វៀតណាមអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុបណ្ដុះមនុស្សនៅកម្ពុជា

(VOVWORLD) - អ្នកគ្រូទាំងពីរ បានបញ្ជាក់ថា នឹងនាំយកសមត្ថភាពនិងភាពក្លៀវក្លាទាំងអស់របស់ខ្លួនដើម្បីរួម ចំណែកជួយបងប្អូនជាជនដើមកំណើត វៀតណាម នៅទីក្រុងព្រះសីហនុ អាចសម្រប ខ្លួនយ៉ាងងាយស្រួលទៅក្នុងជីវភាពនៅប្រទេសសាមី។

គ្រូបង្រៀនខ្មែរ-វៀតណាមអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុបណ្ដុះមនុស្សនៅកម្ពុជា - ảnh 1អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly (ខាងឆ្វេង) និងតំណាងក្រុមហ៊ុន OpenNet ជូនពរអ្នកគ្រូ Nguyen Thi Suong (អាវក្រហម) និងអ្នកគ្រូ សុខអាន។ (រូបថត៖ VNA)
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ស្ថានអគ្គកុងស៊ុលវៀតណាម រួមជាមួយគណៈ ប្រតិបត្តិសមាគមន៍ខ្មែរ-វៀតណាមខេត្តព្រះសីហនុ និងតំណាងអ្នកឧបត្ថម្ភ OpenNet (King Technologies) បានចុះទស្សនាថ្នាក់បង្រៀនភាសាវៀតណាម/ខ្មែរ នៅទីស្នាក់ ការគណៈប្រតិបត្តិសមាគមន៍ខ្មែរ-វៀតណាមខេត្តព្រះសីហនុ ហើយជូនពរអ្នកគ្រូ Nguyen Thi Suong និងអ្នកគ្រូ Tran Thi Hoai An (សុខ អាន) ក្នុងឱកាសទិវាគ្រូ បង្រៀនវៀតណាមថ្ងៃទី២០ វិច្ឆិកា។
អ្នកគ្រូទាំងពីរបានថ្លែងអំណរគុណដោយការរំភើបចិត្តដល់បក្ស រដ្ឋ ដែលមាន ការយកចិត្តទុកដាក់ជានិច្ចដល់បងប្អូនជនរួមជាតិនៅឆ្ងាយពីមាតុភូមិ។ អ្នកគ្រូទាំងពីរ បានបញ្ជាក់ថា នឹងនាំយកសមត្ ថភាពនិងភាពក្លៀវក្លាទាំងអស់របស់ខ្លួនដើម្បីរួម ចំណែកជួយបងប្អូនជាជនដើមកំណើតវៀតណាម នៅទីក្រុងព្រះសីហនុ អាចសម្រប ខ្លួនយ៉ាងងាយស្រួលទៅក្នុងជីវភាពនៅប្រទេសសាមី។
ក្នុងឱកាសនេះដែរ ស្ថានអគ្គកុងស៊ុលវៀតណាមនិងក្រុមហ៊ុន OpenNet បាន ផ្ញើរអំណោយជូនដល់គ្រូបង្រៀនដើមកំណើតវៀតណាមនៅតាមខេត្តមួយចំនួននៅ កម្ពុជាតាមរយៈគណៈប្រតិបត្តិសមាគមន៍ខ្មែរ-វៀតណាម។ ស្ថានអគ្គកុងស៊ុលក៏បាន ផ្ញើរជូនក្មួយៗកុមារដើមកំណើតវៀតណាមនូវសៀវភៅជាភាសាវៀតណាមមួយចំនួន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ