គ្រូបង្វីក Park Hang Seo ប្រគល់ជូន ១០០ពាន់ដូល្លាអាមេរិក ប្រាក់រង្វាន់សម្រាប់ធ្វើសប្បុរសធម៍ និងអភិវឌ្ឍន៍បាល់ទាត់វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ក្នុងពិធីប្រកាសអំពីការកែសម្រួលផែនការមេសម្រាប់ តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai និងពិធីខួបលើកទី ១៥ នៃការបង្កើតThaco-Chulai បានរៀបចំនៅ Quang Nam លោក Tran Ba Duong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ភាគហ៊ុនរថយន្ត TruongHai-Thaco បានប្រគល់បា្រក់រង្វាន់ ២ពាន់លានដុងជូន ក្រុមបាល់ទាត់ជម្រើសជាតិ និងជា ក្រុមឈ្នះជើង ឯកពានរង្វាន់ AFF  Suzuki cup 2018។ 

លោក Tran Ba Duong ក៏បានប្រគល់បា្រក់រង្វាន់ ១០០ ពាន់ដូល្លាអាមេរិក ជូន គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ Park Hang Seo ដោយសារការរួមចំណែកដ៏ធំធែងរបស់លោកក្នុងស្នាដៃរបស់ក្រុមបាល់ទាត់ និងរូមវិភាគ ទានដ៏សំខាន់ក្នុងការបង្កើតប្រវត្តិសាស្ត្រដ៏ថ្លៃថ្នូរបស់ក្រុមបាល់ទាត់វៀត ណាមផងដែរ។

អញ្ជើញថ្លែងមតិបន្ទាប់ពីបានទទួលរង្វាន់ គ្រូបង្វឹក Park Hang Seo បានអោយដឹងថានឹងប្រើ១០០ពាន់ដូល្លាអាមេរិកដើម្បីធ្វើសប្បុរសធម៍ និងរួមចំណែកចូលការអភិវឌ្ឍន៍បាល់ទាត់វៀតណាម និងជួយឧបត្ថម្ភអ្នកក្រីក្រនៅប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ