គ្រូបង្វឹក Philippe Troussier កោះហៅកីឡាករចំនួន ៤១ នាក់សម្រាប់ក្រុម U23 វៀតណាម

(VOVWORLD) - នាថ្ងៃទី ១ មីនាខាងមុខ ក្រុមជម្រើស U23 វៀតណាមនឹងប្រមូលផ្តុំគ្នាជាលើកដំបូង ដើម្បីត្រៀមរៀបចំភារកិច្ចក្នុងឆ្នាំនេះ។
គ្រូបង្វឹក Philippe Troussier កោះហៅកីឡាករចំនួន ៤១ នាក់សម្រាប់ក្រុម U23 វៀតណាម - ảnh 1ប្រធានគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមលោក Philippe Troussier (រូបថត៖ VNA)

នាថ្ងៃទី ២៧ កុម្ភៈ ប្រធានគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមលោក Philippe Troussier បានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ៤១ នាក់ នៃក្រុមជម្រើសជាតិ U23 វៀតណាម ប្រមូលផ្ដុំក្នុងដំណាក់កាលទី ១ ត្រៀមរៀបចំ ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ដែលនឹងប្រព្រឹត្តិទៅនាខែឧសភា នៅកម្ពុជា។ នាថ្ងៃទី ១ មីនាខាងមុខ ក្រុមជម្រើស U23 វៀតណាមនឹងប្រមូលផ្តុំគ្នាជាលើកដំបូង ដើម្បីត្រៀមរៀបចំភារកិច្ចក្នុងឆ្នាំនេះ។

គ្រូបង្វឹក Troussier បានអះអាងថា៖ “SEA Games គឺជាការប្រកួតកីឡា ដែលស្ថិតក្នុងផែនការឆ្ពោះទៅគោលដៅ World Cup ឆ្នាំ ២០២៦។ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៦ ខ្ញុំនឹងកសាងក្រុមជាមួយកីឡាករខ្លាំងៗ។ គោលដៅក្នុង SEA Games របស់ U23 វៀតណាមគឺមេដាយមាស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ