គោរពការរួមចំណែករបស់ស្ថាប័នតំណាងវៀតណាមនៅឯបរទេសក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍរដ្ឋធានី

គោរពការរួមចំណែករបស់ស្ថាប័នតំណាងវៀតណាមនៅឯបរទេសក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍរដ្ឋធានី - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ថ្លែងមតិក្នុងជំនួប

(VOVworld)-នារសៀលថ្ងៃទី១៨សីហានៅទីក្រុងហាណូយ គណៈកម្មាធិការប្រ
ជាជនទីក្រុង បានរៀបចំបិធីជួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាង
វៀតណាមនៅឯបរទេស ជាង១០០រូប ក្នុងឱកាសដែលតំណាងទាំងអស់នេះបាន
អញ្ជើញមកមាតុប្រទេសចូលរួម សន្និសិទកិច្ចការបរទេសទូទាំងប្រទេសលើកទី
១៨និងសន្និសិទការទូតលើកទី២៩។ ថ្លែងមតិ ក្នុងជំនួបនេះ ប្រធានគណៈកម្មា
ធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអះអាងថា ទីក្រុង
ហាណូយគោរពជានិច្ចនូវតួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាង​នៅឯបរទេស
ក្នុងសកម្មភាពកាទូតប្រជាជន ធ្វើសមាហរណកម្មអន្តរជាតិរបស់តំបន់នីមួយៗ ។
លោក Nguyen Duc Chung មានបំណងថា ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលនិងប្រធាន
ស្ថាប័ន តំណាងវៀតណាមនៅឯបរទេសនឹងធ្វើការស្វែងយល់បន្ថែមទៀតនូវទិស
ដៅ គោលនយោបាយ និងការប្តេជ្ញាកសាង អភិវឌ្ឍន៍ទីក្រុងហាណូយនាពេល
ខាងមុខ។

        តាងនាមប្រធានស្ថាប័នតំណាងវៀតណាម​នៅឯបរទេស អនុរដ្ឋមន្ត្រីការបរ
ទេសវៀត ណាម លោក Bui Thanh Son បានអះអាងថា ក្រសួងការបរទេសនិងស្ថា
ប័នតំណាងវៀត ណាមនៅឯបរទេសជានិច្ចកាលចាត់ទុកការងារផ្សព្វផ្សាយ តភ្ជាប់
និងស្វែងរកដៃគូបរទេស សម្រាប់តំបន់នានាលើទូទាំងប្រទេសជាពិសេសគឺក្រុង
ហាណូយជាមួយដៃគូបរទេសជាភារ កិច្ចសំខាន់។​ នាពេលខាងមុខ លោក Bui
 Thanh Son មានបំណងថា ប្រធានតំណាងស្ថាប័ន វៀតណាមនៅឯបរទេសបន្ត
ពង្រីកការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ ទៅដល់មិត្តភក្តិ
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ