គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ នៅនេប៉ាល់៖ ចំនួនអ្នក​ស្លាប់បាន​កើន​ឡើង​រហូត​ដល់​ ១២០​នាក់

(VOVWORLD) - នៅព្រឹកទី៤ ខែវិច្ឆិកា អាជ្ញាធរនេប៉ាល់បានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា នៅភាគខាងលិចនៃទីក្រុង Jajarkot បានកើនឡើងរហូតដល់ជិត ១២០នាក់។ 
គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ នៅនេប៉ាល់៖ ចំនួនអ្នក​ស្លាប់បាន​កើន​ឡើង​រហូត​ដល់​ ១២០​នាក់ - ảnh 1យ៉ាងហោចណាស់មនុស្ស ១២៨ នាក់បានស្លាប់ និងជាង ១៤០ នាក់ផ្សេងទៀតរងរបួសក្នុងការរញ្ជួយដីកម្រិត ៦.៤ រិចទ័រ ដែលបានអង្រួនភាគខាងលិចប្រទេសនេប៉ាល់ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា (រូបថត៖ Times of Israel)

អ្នកនាំពាក្យប៉ូលិសខេត្ត Karnali លោក Gopal Chandra Bhattarai បានឲ្យដឹងថា កងកម្លាំងសន្តិសុខនេប៉ាល់ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់សកម្មភាពរុករក និងជួយសង្គ្រោះ។ បច្ចុប្បន្ន កម្លាំងជួយសង្គ្រោះ កំពុងប្រណាំជាមួយពេលវេលាដើម្បីស្វែងរកមនុស្សដែលជាប់គាំងនៅក្នុងគំនរបាក់បែក។

នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Pushpa Kamal Dahal បានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិក្នុងគ្រោះរញ្ជួយដីនេះ។ លោកក៏បានបញ្ជាឲ្យភ្នាក់ងារសន្តិសុខដាក់ពង្រាយប្រតិបត្តិការគាំទ្រនិងជួយសង្គ្រោះជាបន្ទាន់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ