គោលនយោបាយសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍កសិកម្មសរីរាង្គ

(VOVWORLD) -នាថ្ងៃទី៣១សីហា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាមបានរួមសហការជាមួយគំរោងការជួយឧបត្ថម្ភគោលនយោបាយពាណិជ្ជ កម្មនិងវិនិយោគរបស់អឺរ៉ុប រៀបចំសិក្ខាសាលា ស្តីពី “ដាក់ចេញគោលនយោបាយ គ្រប់គ្រងនិងអភិវឌ្ឍន៍កសិកម្មសេរីរាង្គនៅវៀត ណាម”។ 

នៅក្នុងសិក្ខាសលានេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានឲ្យដឹងថា ផលិតកសិកម្មសេរីរាង្គត្រូវមានគោលនយោបាយជួយឧបត្ថម្ភ លើកទឹកចិត្តការអភិ វឌ្ឍន៍ឲ្យសមស្របនឹងនិន្នាការរួមរបស់ពិភពលោក ធានាសុខភាពសម្រាប់អ្នកប្រើ ប្រាស់និងសង្គមទាំងមូល។

គោលនយោបាយសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍កសិកម្មសរីរាង្គ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា 

        នៅក្នុងសិក្ខាសាលានេះ តំណាងជាច្រើនបានចាត់ទុកថា គប្បីវិនិយោគលើ ការការស្រាវជ្រាវវិទ្យា សាស្ត្រនិងបង្កើតបរិយាកាសធ្វើអាជីវកម្មងាយស្រួលសម្រាប់ សហគ្រាស។ លោក Nguyen Xuan Hong អតីតប្រធាននាយកដ្ឋានការពាររុក្ខជាតិ បានចាត់ទុកថា៖

        “ចង់អភិវឌ្ឍន៍កសិកម្មសេរីរាង្គគឺត្រូវកសាងរបៀងច្បាប់។ បច្ចុប្បន្ន សហព័ន្ធ អន្តរជាតិទទួលបន្ទុកចលនាកសិកម្មសេរីរាង្គបានដាក់វៀតណាមជាប្រទេសមួយ ផលិតសេរីរាង្គ ប៉ុន្តែយើងមិនទាន់មានរបៀងច្បាប់។ សហគ្រាសចង់អភិវឌ្ឍន៍គឺត្រូវ របៀងច្បាប់ដើម្បីអាចគ្រប់គ្រងល្អ ធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងការ ពារពាណិជ្ជសញ្ញារបស់ផលិតផលកសិកម្មសេរីរាង្គ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ