គេហទំព័រ Foreignpolicy ស្ងើចសរសើរសមត្ថភាពដឹកនាំរបស់វៀតណាមក្នុងអាស៊ាន

(VOVWORLD) - យោងតាមអត្ថបទសរសេរនេះថា រាល់វិធានការឆ្លើយតបនឹងជម្ងឺ Covid-19 “គួរឲ្យចាប់អារម្មណ៍” របស់វៀតណាមរហូតមកដល់បច្ចុប្បន្ននេះ ទទួលបានការគោរពនិងការទទួលស្គាល់ពីប្រទេសជិតខាងនានា។ 
គេហទំព័រ Foreignpolicy ស្ងើចសរសើរសមត្ថភាពដឹកនាំរបស់វៀតណាមក្នុងអាស៊ាន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ (រូបថត៖ TTXVN)

គេហទំព័រ “Foreignpolicy” របស់អាមេរិកកាលពីថ្ងៃទី៣១ កក្កដា បានចុះផ្សាយអត្ថបទសរសេរដោយចំណងជើងថា “វៀតណាមបោះជំហានទៅមុខដើម្បីទទួលយកតួនាទីដឹកនាំអាស៊ាន”។ យោងតាមអត្ថបទសរសេរនេះថា រាល់វិធានការឆ្លើយតបនឹងជម្ងឺ Covid-19 “គួរឲ្យចាប់អារម្មណ៍” របស់វៀតណាមរហូតមកដល់បច្ចុប្បន្ននេះ ទទួលបានការគោរពនិងការទទួលស្គាល់ពីប្រទេសជិតខាងនានា។ អង្គការសេដ្ឋកិច្ចធំៗដូចជា ធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍអាស៊ី (ADB) សុទ្ធតែព្យាករណ៍ថា វៀតណាមមានឱកាសខ្ពស់បំផុតក្នុងតំបន់ដើម្បីរួចផុតពីវិបត្តិសេដ្ឋកិច្ចក្រោយ Covid-19។ នេះជាការប្រែប្រួលដ៏សំខាន់អំពីឋានៈរបស់វៀតណាមក្នុងអាស៊ាន។

អត្ថបទសរសេរនេះក៏បានចាត់ទុកថា ក្នុងបរិបទនៃវិបត្តិ Covid-19 លើទូទាំងសកលលោក គោលដៅចម្បងក្នុងឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាមនោះគឺរក្សាឯកភាពនិងសាមគ្គីភាពរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ