ចក្រភពអង់គ្លេសមិនមានសុទិដ្ឋិនិយម សម្រេចបានកិច្ចព្រមព្រៀងក្រោយ Brexit

(VOVWORLD) - អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានចេញសេចក្តីថ្លែងការណ៍ដូចដែលបានពោលខាងលើកាលពីថ្ងៃទី ១៦ ខែធ្នូ ក្នុងបរិបទ ដែលទីក្រុងឡុងដ៍ និង EU បានខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយ ដើម្បីចៀសវាងអន្តរាយដល់ភាគីទាំងពីរ។
ចក្រភពអង់គ្លេសមិនមានសុទិដ្ឋិនិយម សម្រេចបានកិច្ចព្រមព្រៀងក្រោយ Brexit - ảnh 1 (ប្រភព៖ AFP / VNA)

ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប (EU) ទទួលបានវឌ្ឍនភាពមួយចំនួនក្នុងការចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit (អង់គ្លេសចាកចេញពី EU) ប៉ុន្តែភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាដ៏ធំធេង ហើយសេណារីយ៉ូដែលអាចកើតមានឡើងគឺ កិច្ចចរចាត្រូវបានបញ្ចប់ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានចេញសេចក្តីថ្លែងការណ៍ដូចដែលបានពោលខាងលើកាលពីថ្ងៃទី ១៦ ខែធ្នូ ក្នុងបរិបទ ដែលទីក្រុងឡុងដ៍ និង EU បានខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយ ដើម្បីចៀសវាងអន្តរាយដល់ភាគីទាំងពីរ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានបញ្ជាក់ថា ចក្រភពអង់គ្លេសមានបំណងចង់ទទួលឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ននេះ លទ្ធភាពទទួលបានកិច្ចព្រមព្រៀងមួយគឺមិនខ្ពស់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ