ចំណុចលេចធ្លោក្នុងទិវាកំណាព្យវៀតណាម ២០១៩

(VOVWORLD) -ចាប់តាំងពីព្រឹកថ្ងៃទី ១ មិនា បណ្ដាសកម្មភាពដូចជា៖ ការប្រឡងស្មូត្រកំណាព្យ និងសម្ដែងសិល្បៈរបស់ក្លិបកំណាព្យ ក្នុងក្របខ័ណ្ឌនៃទិវាកំណាព្យវៀតណាមលើកទី ១៧ ដែលបានប្រព្រឹត្តិទៅនៅមណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam នៅទីក្រុងហាណូយ។ ពិធីបើកទិវាកំណាព្យវៀតណាម លើកទី ១៧ បានប្រព្រឹត្តិទៅជាផ្លូវការនាថ្ងៃទី ២ មិនា។
 
ចំណុចលេចធ្លោក្នុងទិវាកំណាព្យវៀតណាម ២០១៩ - ảnh 1 ចំណុចលេចធ្លោក្នុងទិវាកំណាព្យវៀតណាម ២០១៩

ឆ្នាំនេះជាឆ្នាំដំបូង ដែលសមាគមអ្នកនិពន្ធហាណូយ និងសមាគមអ្នកនិពន្ធវៀតណាមរៀបចំកម្មវិធី៖ បទកំណាព្យប្រពៃណី និងបទកំណាព្យយុវជន។ ក្រៅពីកម្មវិធីទាំងនេះ នៅមានសកម្មភាពសូត្រកំណាព្យ និងឧទ្ទេសនាមអំពីកំណាព្យទៀតផង។

តាមកវី លោក Huu Thinh ប្រធានសមាគមអ្នកនិពន្ធវៀតណាមថា៖ សកម្មភាពទាំងនេះគឺជាជំហានត្រៀមរៀបចំយ៉ាងសំខាន់ ដើម្បីជំរុញវិវាកំណាព្យវៀតណាមឲ្យក្លាយទៅជាទិវាអក្សរសាស្ត្រវៀតណាម ហើយរួមចំណែកលើកកម្កើងកំណាព្យ ការតែងអក្សរសិល្ប៍និងរបៀបទាក់ទងជាមួយសាធានរណជនជាមួយអក្សសាស្ត្រកំណាព្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ