ចំណាប់អារម្មណ៍រាត្រី“ព័ណ៌”វៀតណាមនៅញូវយ៉ក់

ចំណាប់អារម្មណ៍រាត្រី“ព័ណ៌”វៀតណាមនៅញូវយ៉ក់ - ảnh 1
រូបថតៈ Lê Dương/Vietnam+


(VOVworld)-បន្តរាល់សកម្មភាពក្នុងកម្មវិធី “បណ្តាទិវាវប្បធម៌វៀតណាមនៅ អាមេរិក” រាត្រីព័ណ៌វៀតណាមបានបើកនាថ្ងៃទី១២សីហានៅក្រុងញូវ(អាមេរិក)។ ជាថ្មីម្តងទៀត
រាត្រីនេះ បានឧទ្ទេសនាមទៅកាន់ទស្សនិកជនអាមេរិកឧបករណ៍ ភ្លេងប្រពៃណី និង
សំលៀកបំពាក់របស់បណ្តាជនជាតិវៀតណាម តាមនោះ ដើម្បី ទស្សនិកជនអាមេរិក បានយល់ច្បាស់អំពីវៀតណាម ជាប្រទេសមានកម្រាស់ប្រវត្តិសាស្ត្រ និងខឿនវប្បធម៌
ពោរពេញទៅដោយលក្ខណៈអត្តសញ្ញាណជាតិ។ មិត្តភក្តិអន្តរជាតិនៅអ.ស.ប និងមិត្ត
ភក្តិអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះឧបករណ៍ភ្លេងសាមញ្ញរបស់វៀត
ណាមដែរ។ រាត្រី “ព័ណ៌”វៀតណាមបានបញ្ចប់ដោយកម្មវិធីបង្ហាញម៉ូត្រអាវផាយ
ប្រពៃណីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ