ចិន - រុស្ស៊ីបង្កើនទំនាក់ទំនងទ្វេភាគិ

តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅចិន Anh Tuan ឲ្យដឹងថា៖ នា
ថ្ងៃទី ២៨ មិនា ក្នុងការចូលរួមសន្និសីទកំពូលលើកទី ៤ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើប
នឹងលេចចេញ BRICS ប្រធានរដ្ឋចិន ហូចិនតាវ បានជួបចរចារជាមួយប្រធានាធិបតី
រុស្ស៊ី Dmitry Medvedev។ ភាគីទាំង២បាន ឯកភាព ខំប្រឹងប្រែងនាំទំនាក់ទំនងដៃគូរ សហប្រតិបត្តិការ យុទ្ធសាស្ត្រ លើគ្រប់ វិស័យ ចិន - រុស្ស៊ី ឡើងកំពស់ថ្មី។ ប្រធានរដ្ឋចិន
ហូចិនតាវ បានសង្ឃឹមថា៖ នៅចំពោះមុខស្ថានភាពលើពិភពលោក មានការផ្លាស់ប្តូរដ៏
ស្មុគស្មាញ ភាគីទាំង២ យ៉ាងសកម្មផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនគាំទ្រគ្នាទៅវិញ
ទៅមកអំពី នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល​ឲ្យ
ខ្លាំងក្លា ថែមទៀត រៀបបចំល្អ “ឆ្នាំទេសចរណ៍ ចិន - រុស្ស៊ី” បង្កើនកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលបញ្ហាអន្តជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ