ចិន រុស្ស៊ីពន្យាពេលសន្ធិសញ្ញាភាពជាអ្នកជិតខាងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ស្និទ្ធិស្នាល

(VOVWORLD) - លោកប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី ២៨ ខែមិថុនា បានប្រកាសជាផ្លូវការថា ពន្យាពេលសន្ធិសញ្ញាភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការស្និទ្ធិស្នាលរវាងចិននិងសហព័ន្ធរុស្ស៊ី។
ចិន រុស្ស៊ីពន្យាពេលសន្ធិសញ្ញាភាពជាអ្នកជិតខាងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ស្និទ្ធិស្នាល - ảnh 1លោកប្រធានរដ្ឋចិន Xi Jinping (ស្ដាំ) និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin 

ថ្នាក់ដឹកនាំទាំងពីររូបបានប្រកាសដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយពីបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៨ ខែមិថុនា។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងឱកាសរំលឹកខួបលើកទី ១០០ ទិវាបង្កើតបក្សកុម្មុយនិស្តចិន និងក្នុងឱកាសរំលឹកខួបលើកទី ២០ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការស្និទ្ធិស្នាលរវាងចិននិងសហព័ន្ធរុស្ស៊ី។

សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខានៅខែកក្កដាឆ្នាំ ២០០១ នៅទីក្រុងម៉ូស្គូ រុស្ស៊ី។ កាលពីខែមីនាកន្លងទៅ ប្រទេសទាំង ២ បានព្រមព្រៀងគ្នាពន្យាពេលសន្ធិសញ្ញាដោយស្វ័យប្រវត្តិក្នុងរយៈពេល ៥ ឆ្នាំទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ