ចិនគ្មានបំណងបង្កើនភាពតានតឹងខាងពាណិជ្ជកម្មជាមួយអាមេរិក

(VOVWORLD) -ថ្លែងមតិនៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃទី ៧ មិថុនា  អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានប្រកាសថា៖ ចិនគ្មានបំណងចង់បង្កើនការខ្វែងគំនិតខាងពាណិជ្ជកម្មជាមួយអាំមេរិកឡើយ ព្រមទាំងបានឲ្យដឹងថា៖ វង់ចរចាទ្វេភាគីបានបិទបញ្ចប់ប្រកបដោយជោគជ័យផងដែរ។
ចិនគ្មានបំណងបង្កើនភាពតានតឹងខាងពាណិជ្ជកម្មជាមួយអាមេរិក - ảnh 1 រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross

ជាក់ស្ដែង យោងតាមលោក Gao Feng បានឲ្យដឹងថា៖ ក្នុងក្របខ័ណ្ឌនៃកិច្ចចរចារវាងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He  ដែលបានប្រព្រឹត្តិទៅនៅប៉េកាំងកាលពីសប្ដាហ៍មុន ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងថាមពល ហើយទទួលបានការវិវឌ្ឍពិសេសមួយចំនួន។ តាមលោករួបនេះថា៖ចិនត្រៀមខ្លួនជាស្រេចបង្កើនការនាំចូលពីអាមេរិក និងបន្ធូរបន្ថយភាពតាងតឹងខាងពាណិជ្ជកម្មដោយទ្រង់ទ្រាយសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ