ចិនជៀសវាងនិងឧបក្រសសោបអំពីសកម្មភាពរបស់ខ្លួនលើសមុទ្រខាងកើត

ចិនជៀសវាងនិងឧបក្រសសោបអំពីសកម្មភាពរបស់ខ្លួនលើសមុទ្រខាងកើត - ảnh 1
លោក Sun Jianguo (រូបថតៈ​baodatviet)


(VOVworld)-នាថ្ងៃទី៣១ឧសភា នៅជំនួបសន្ទនា Shangi-La លើកទី១៤ អគ្គ
សេនាធិការរងនៃកងទ័ពរំដោះប្រជាជនចិន PLA Sun Jianguo បានអះអាង ជា
ច្រើនលើកច្រើនសារថា “ចិនតាមដានគោលនយោបាយមុនក៏ដូចជាក្រោយ ជាមហាអំណាច១មានការទទួលខុសត្រូវ និងគោរពគោលការណ៍អន្តរជាតិ”។
ក្នុងបទថ្លែងមតិ ដែលត្រូវបានចាត់ទុកជាការតប់តវិញនឹងមតិរបស់រដ្ឋមន្ត្រីការ
ពារជាតិ​អាមេរិកនាថ្ងៃទី៣០ឧសភា ដោយអំពាវនាវឲ្យចិនបញ្ឈប់ភ្លាមមួយរំពេច
រាល់ សកម្មភាពកសាងកោះសិប្បនិមិត្តលើសមុទ្រខាងកើត លោក Sun Jianguo
បានឲ្យដឹងថា សកម្មភាពនេះរបស់ខ្លួនគឺកែលំអជីវភាពរបស់ប្រជាពលរដ្ឋលើ
កោះ និងជួយចិនបំពេញកាត្តព្វកិច្ចអន្តរជាតិទៀតផង។ លោក Sun Jianguo ក៏បាន
សង្កត់ធ្ងន់ថា ចិននឹងមានការទទួលខុសត្រូវនិងយកអ .ស.ប ជាមជ្ឈ មណ្ឌល
ដើម្បីធានាសន្តិភាព ព្រមទាំងជម្រុញប្រទេសនានាស្វែងរកចំណុច ប្រហាក់ប្រហែលសំដៅដោះស្រាយការខ្វែងគំនិត។ ប៉ុន្តែពេលដែល​ឆ្លើយសំនួរ ស្តីពីការដែលចិនបញ្ចូនអាវុធទៅកាន់កោះដែលខ្លួនពូនជ្រុំ និងសុំការបកស្រាយ ពីចិនអំពីរាល់សកម្មភាពរបស់ខ្លួនលើសមុទ្រខាងកើត គឺពុំទទួលបានចំលើយ
របស់លោក Sun Jianguo ដោយមូលហេតុដែលលោកលើងឡើងគឺពេលវេលានៃ
កិច្ចប្រជុំចង្អៀតពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ