ចិនត្រៀមជាស្រេច សហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីឆ្ពោះទំនាក់ទំនងចិន-ឥណ្ឌាប្រកបដោយការអភិវឌ្ឍនិរន្តរភាពនិងតម្លាភាព

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានបញ្ជាក់ដូច្នេះកាលពីថ្ងៃទី ២៥ ធ្នូ នៅពេលលោកថ្លែងមតិទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងប៉េកាំង អំពីទំនាក់ទំនងចិន-ឥណ្ឌា។ 
ចិនត្រៀមជាស្រេច សហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីឆ្ពោះទំនាក់ទំនងចិន-ឥណ្ឌាប្រកបដោយការអភិវឌ្ឍនិរន្តរភាពនិងតម្លាភាព - ảnh 1រថយន្តយោធាឥណ្ឌាធ្វើដំណើរតាមផ្លូវក្បែរ ព្រំដែនឥណ្ឌា-ចិន ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)

លោក Wang Yi បាននិយាយថា ភាគីទាំងពីរកំពុងបន្តទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈបណ្តាញការទូត និងយោធា។ យ៉ាងណាមិញ ទាំងចិន និងឥណ្ឌាសុទ្ធតែប្តេជ្ញារក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន។

សេចក្តីប្រកាសនេះត្រូវបានរដ្ឋមន្ត្រីការបរទេសលោក Wang Yi លើកឡើង បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅតំបន់ Tawang នៃរដ្ឋ Arunachal Pradesh របស់ឥណ្ឌា កាលពីថ្ងៃទី ៩ ខែធ្នូ ក៏ដូចជាបន្ទាប់ពីកិច្ចចរចាលើកទី ១៧ កម្រិតមេបញ្ជាការកងធំ រវាងប្រទេសទាំងពីរនាថ្ងៃទី ២០ ធ្នូ កន្លងមក។

 នៅឯការចរចានេះ ឥណ្ឌា និងចិនបានព្រមព្រៀងគ្នារក្សាសន្តិសុខ និងស្ថិរភាពនៅ ក្នុងតំបន់ខាងលិចនៃបន្ទាត់ត្រួតពិនិត្យជាក់ស្តែង (LAC); បានយល់ព្រមរក្សាទំនាក់ទំនងជិតស្និទ្ធ រក្សាការសន្ទនាតាមរយៈផ្លូវយោធា និងការទូត និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបាននៅសម្រាប់បញ្ហានៅសេសសល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ