ចិននិងកូរ៉េខាងជើងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត

(VOVWORLD) - នាថ្ងៃទី២៥ខែកក្កដាអនុរដ្ឋមន្ត្រីការបរទេសចិននិងជាបេសកកម្មពិសេសទទួល បន្ទុកបញ្ហាកូរ៉េខាងជើង លោក Kong Xuanyou និងសមភាគីខាងកូរ៉េខាងជើង លោក Ri Kil Song បានជួបពិភាក្សាគ្នានៅរដ្ឋធានីព្យុងយ៉ាងប្រទេសកូរ៉េខាង ជើង។
ចិននិងកូរ៉េខាងជើងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត - ảnh 1 អនុរដ្ឋមន្ត្រីការបរទេសចិននិងជាបេសកកម្មពិសេសទទួល បន្ទុកបញ្ហាកូរ៉េខាងជើង លោក Kong Xuanyou បានជួបពិភាក្សាជាមួយ សមភាគីខាងកូរ៉េខាងជើង លោក Ri Kil Song គ្នានៅរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃទី២៥ ខែកក្កដា

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជ្រៅអំពីបញ្ហាដូចជាការ បង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យការទូតសំដៅជម្រុញទំនាក់ ទំនងមិត្តភាពទ្វេភាគីឲ្យឆ្ពោះទៅដំណាក់កាលថ្មី ត្រូវតាមបំណងប្រាថ្នា របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។ ទាក់ទងនឹងកូរ៉េខាងជើង ក្នុងថ្ងៃដដែលនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-Wha បានឲ្យដឹងថាមានលទ្ធភាពដែលភាគីពាក់ព័ន្ធនានានឹងប្រកាសបញ្ចប់សង្គ្រាមកូរ៉េខាងជើង ខណៈពេលដែលថ្នាក់ដឹកនាំនានាជួបគ្នានៅសរទរដូវខាងមុខក្នុង សម័យប្រជុំ មហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែល គ្រោងនឹង រៀបចំនៅទីក្រុង ញូរយ៉ក ប្រទេសអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ