ចិននឹងបណ្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការវាយពន្ធ

(VOVWORLD) -  ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនត្រូវបានកើនឡើងដល់កំរិតថ្មី ខណៈពេលក្រសួងពាណិជ្ជកម្មចិននាថ្ងៃទី១៨ខែកញ្ញាបានជូនដំណឹងថាចិននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹង ការដែលអាមេរិកយកពន្ធបន្ថែមដោយមានតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលាន ដុល្លារ អាមេរិកចំពោះផលិតផលរបស់ចិន។
ចិននឹងបណ្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការវាយពន្ធ - ảnh 1 ចិននឹងបណ្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការវាយពន្ធ

នេះគឺជាវិធានការមួយក្នុងចំណោម វិធានការដែលចិនបានដាក់ចេញសំដៅសងសឹកទៅលើសេចក្តីសម្រេចចិត្តដូចពោលខាងលើរបស់អាមេរិក។ ចិនក៏ជូនដំណឹងវាយពន្ធទៅលើទំនិញ អាមេរិក ក្នុងតំលៃទឹកប្រាក់ចំនួន ៦០ ប៊ីលាន។ សេចក្តីប្រកាសរបស់ក្រសួង ហិរញ្ញវត្ថុចិនក៏បានលើកច្បាស់ថាប្រសិនបើអាមេរិកសម្រេចចិត្តបង្កើនកំរិតពន្ធ បន្ថែមទៀតនោះ ចិននឹងតបតវិញជាក់ជាមិនខានឡើយ។ គួរបញ្ចាក់ដែរថា អាមេរិកកំពុងបើកចំហរលទ្ធភាពធ្វើកិច្ចសន្ទនាជាមួយចិន ស្តីអំពីការចរចារសំដៅទៅបញ្ចប់សង្គ្រាម នាបច្ចុប្បន្នរវាងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក។ សេចក្តីប្រកាសនេះត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump នាំចេញនាថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីលោកបានប្រកាសកំរិតពន្ធ ថ្មីទៅលើទំនិញនាំចូលពីចិនក្នុងតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលានដុល្លាអាមេរិក ដែលចូលជាធរមាន នាថ្ងៃទី២៥ ខែកញ្ញាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ