ចំនួនមនុស្សស្លាប់ក្នុងការលិចទូកនៅអ៊ីតាលីបានកើនដល់ ៥៩នាក់

(VOVWORLD) - ទូកដឹកជនចំណាកស្រុកមកពីអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងសូម៉ាលី ចាកចេញពីកំពង់ផែ Izmir ភាគខាងកើតប្រទេសទួរគី នៅថ្ងៃទី ២២ ខែកុម្ភៈ។ 

មន្ត្រីអ៊ីតាលីបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការលិចទូកដឹកជនចំណាកស្រុកនៅភាគខាងត្បូងប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៦ ខែកុម្ភៈ បានកើនឡើងដល់ ៥៩ នាក់ ខណៈដែលមនុស្ស ៨១ នាក់មានសំណាងនៅរស់រានមានជីវិត និងអ្នកខ្លះទៀតបាត់ខ្លួន។ ទូកដឹកជនចំណាកស្រុកមកពីអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងសូម៉ាលី ចាកចេញពីកំពង់ផែ Izmir ភាគខាងកើតប្រទេសទួរគី នៅថ្ងៃទី ២២ ខែកុម្ភៈ។ អ្នកនៅរស់រានមានជីវិតបាននិយាយថា ទូកបានដឹកមនុស្សប្រហែល ១៥០ នាក់នៅពេលធ្លាក់។ ទូកឈើរបស់ជនចំណាកស្រុកត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះ និងសមុទ្ររលឹកខ្លាំង។

ទូកបានលិចនៅជិតរមណីយដ្ឋានមាត់សមុទ្រ Steccato di Cutro នៅលើឆ្នេរសមុទ្រភាគខាងកើតនៃ Calabria ប្រទេសអ៊ីតាលី។ បច្ចុប្បន្ននេះ ការងារស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅឡើយ ប៉ុន្តែជួបប្រទះនឹងការលំបាក ដោយសារអាកាសធាតុអាក្រក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ