ចិនប្រកាស "ដណ្ដើមបានជ័យជំនះ " ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ង្គសន្និបាតបានវាយតម្លៃថា ចិន បានផ្លាស់ប្តូរដំណាក់កាលប្រកបដោយស្ថិរភាព បន្ទាប់ពីការបង្កើនប្រសិទ្ធភាពចំពោះវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២។
ចិនប្រកាស ចិនប្រកាស "ដណ្ដើមបានជ័យជំនះ " ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ រូបភាព៖ រ៉យទ័រ

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ចិនបានប្រកាសថា ដណ្ដើមបានជ័យជំនះដែលមានលក្ខណៈសម្រេចក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ មាន "ស្ថិរភាព" ហើយបានឈានចូលដំណាក់កាលប្រក្រតីភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាត។

សេចក្ដីប្រកាសនេះត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោកអគ្គលេខាបក្ស Xi Jinping បានអញ្ជើញធ្វើជាអធិបតី និងថ្លែងនៅក្នុងសន្និបាត។ អង្គសន្និបាតបានវាយតម្លៃថា ចិន បានផ្លាស់ប្តូរដំណាក់កាលប្រកបដោយស្ថិរភាព បន្ទាប់ពីការបង្កើនប្រសិទ្ធភាពចំពោះវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២។ ប្រជាជនចិនជាង ២០០ លាននាក់ត្រូវបានពិនិត្យ ព្យាបាលជំងឺ ករណីឆ្លងជំងឺធ្ងន់ប្រមាណ ៨០ ម៉ឺននាក់ ត្រូវបានព្យាបាលប្រកបដោយប្រសិទ្ធភាព ហើយ "អត្រាស្លាប់ដោយសារកូវីដ ១៩ ត្រូវបានរក្សានៅកម្រិតទាបបំផុតនៅលើពិភពលោក " ។ អង្គសន្និបាតបានប្រកាសថា ចិនដណ្ដើមបានជ័យជំនះដ៏ធំធេងហើយមានអត្ថន័យសម្រេចក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ បង្កើតសមិទ្ធិផលដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រអរិយធម៌មនុស្សជាតិ របស់ប្រទេសមួយ ដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក ដោយទទួលបានជោគជ័យរួចផុតពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ