ចិនប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៥


ចិនប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៥ - ảnh 1
ចិនប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៥ (Image: VOV)

(VOVworld) - នាព្រឹកថ្ងៃទី ២៦ ឧសភា រដ្ឋាភិបាលចិននិងក្រសួងការពារជាតិនៃ ប្រទេសនេះបានរៀបចំសន្និសីទកាសែតប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៥ ដោយមានឈ្មោះ “យុទ្ធសាស្ត្រយោធារបស់ចិន”។ ខ្លឹមសារក្នុងសៀវភៅនេះប្រមូលផ្តុំ ទៅលើការកសាងកំលាំងយោធារបស់ចិន ហើយសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រការពារ ខ្លួនឯងយ៉ាងសកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ។ សៀវភៅសការ ពារជាតិរបស់ចិនឆ្នាំ ២០១៥ បានលើកច្បាស់ថា៖ ដោយមានយុទ្ធសាស្ត្រការពារខ្លួន ឯងសកម្មក្នុងស្ថានភាពថ្មី ការបង្កើនទំនើបភាវូបនីយកម្មកងទ័ពសំដៅអនុវត្តគោលដៅ ដែលបក្សកម្មុយនិស្តចិនបានដាក់ចេញ បង្កើតមូលដ្ឋានដ៏រឹងមាំដើម្បីអនុវត្ត “សុបិនចិន - ជំរុញភាពរុងរឿងប្រជាជាតិចិន”។ ដើម្បីធានាសន្តិសុខនិងអភិវឌ្ឍន៍ផលប្រយោជន៍
ជាតិ កងទ័ពរបស់ចិននឹងប្រមូលផ្តុំអភិវឌ្ឍន៍ទៅលើវិស័យសំខាន់ចំនួន ៤ គឺ៖ ការអភិវឌ្ឍន៍កំលាំងយោធានៅសមុទ្រ ការអភិវឌ្ឍន៍លំហអាវកាស ការអភិវឌ្ឍន៍ កំលាំងលើបណ្តាញអ៊ីនធឺណែតនិងសុក្រិដប្រព័ន្ធអាវុធនុយក្លេអ៊ែរ។ សៀវភៅសការ​ ពារជាតិនេះក៏វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធារវាងចិនជាមួយបណ្ដា ប្រទេសផ្សេងៗទៀតតាមរយៈសកម្មភាពការពារនាវាចរណ៍ ប្រយុទ្ធប្រឆាំងនឹងភេវរកម្ម
ជាដើម។

បណ្ដាអ្នកជំនាញការបានវិភាគថា៖ ការចេញផ្សាយសៀវភៅសការពារជាតិឆ្នាំ ២០១៥ នាបច្ចុប្បន្ននេះ ចិន​បានបង្ហាញយ៉ាងច្បាស់នូវតម្លាភាពខាងការពារជាតិ។ ប្រការនេះ
បានពន្យល់មួយផ្នែកនៃការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិអំពីគោលនយោបាយ
ការពារជាតិនៃប្រទេសនេះ។ ជាពិសេស នាពេលថ្មីៗនេះ ចិនកំពុងពន្លឿនយ៉ាងខ្លាំង
សកម្មភាពកសាងដោយទ្រង់ទ្រាយធំនៅប្រជុំកោះ Truong Sa របស់វៀតណាម ដោយមិនអើពើដល់ការប្រឆាំងជំទាស់នៃប្រទេសនានាក្នុងតំបន់និងសហគមន៍
អន្តរជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ