ចិនព្រមានការដំឡើងពន្ធរបស់អាមេរិកនឹងបំផ្លាញចោលរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទទួលបាន

(VOVWORLD) -នាថ្ងៃទី ៣ មិថុនា ភាគីចិនបានចេញសេចក្ដីប្រកាស បន្ទាប់ពីបិទបញ្ចប់ជំនួបពិគ្រោះយោបល់លើកទី ៣ ស្ដីពីសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងគណប្រិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Liu He ជាមួយគណប្រតិភូអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីពណិជ្ជកម្មលោក Wibur Ross ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២ និងថ្ងៃទី ៣ មិថុនា នៅប៉េកាំង។
ចិនព្រមានការដំឡើងពន្ធរបស់អាមេរិកនឹងបំផ្លាញចោលរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទទួលបាន - ảnh 1ជំនួបពិគ្រោះយោបល់ស្ដីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម
រវាងលោក Liu He ជាមួយដ្ឋមន្ត្រីពណិជ្ជកម្មលោក Wibur Ross  

សេចក្ដីប្រកាសពោលខាងលើបានលើកច្បាស់ថា៖នៅក្នុងវង់ពិគ្រោះយោបល់លើកទី ៣ នេះ ភាគីទាំងពីរបានពិភាក្សាប្រកបដោយប្រសិទ្ធភាពលើគ្រប់បញ្ហា ដូចជាកសិកម្ម និងថាមពល ហើយភាគីទាំងពីរទទួលបានការវិវឌ្ឍជាវិជ្ជមាន និងជាក់ស្ដែង។ សេចក្ដីប្រកាសពោលខាងលើបានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេចបង្កើនការនាំចូលទំនិញពីប្រទេសជាច្រើន ក្នុងនោះមានអាមេរិកផង ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ចិនបានព្រមានថា៖ រាល់ការព្រមព្រៀងដែលទទួលបានក្នុងជំនួបចរចានេះនឹងគ្មានប្រសិទ្ធភាពឡើយ ប្រសិនបើអាមេរិក
អនុវត្តន៍វិធានការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ក្នុងនោះរួមមានការដំឡើងកម្រិតពន្ធលើទំនិញនាំចូលរបស់ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ