ចិនមានក្ដីសង្ឃឹមថានឹងសម្រេចរួចរាល់ការចរចា COC ក្នុងរយៈពេល ៣ ឆ្នាំ

(VOVWORLD) -នាថ្ងៃទី ១៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានឲ្យដឹងថា ចិនមានក្ដីសង្ឃឹមថា រាល់ការចរចាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)នឹងសម្រេចរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំ។
ចិនមានក្ដីសង្ឃឹមថានឹងសម្រេចរួចរាល់ការចរចា COC ក្នុងរយៈពេល ៣ ឆ្នាំ - ảnh 1 នាយករដ្ឋមន្ត្រីចិន លោក Li Kieqang ̣̣(Reuters)

ថ្លែងមតិនៅពេលដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីនោះ នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានលើកឡើងយ៉ាងច្បាស់ថា ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ រក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ប្រទេសចិនមានក្ដីសង្ឃឹមថា ប្រការនេះនឹងបង្កើតឱកាសដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ក្នុងដំណើរការ ពិគ្រោះយោបល់របស់ COC ។

នាខែសីហាកន្លងទៅ អាស៊ាន និងចិនទទួលបានកិច្ចព្រមព្រៀងមួយស្ដីពី "ឯកសារតែមួយ" សម្រាប់ការចរចា COC ។ នេះគឺជាឯកសារមូលដ្ឋានសម្រាប់ការចរចា ដើម្បីកសាង COC ប្រកបដោយភាពជាក់ស្ដែង ប្រសិទ្ធភាព មានសុពលភាព និងសមស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ប្រតិកម្មទៅវិញ

ផ្សេងៗ