ចិនសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

(VOVWORLD) -នាថ្ងៃទី ២៣ ខែមករា អនុប្រធានរដ្ឋចិនលោក Wáng qí shàn បានអះអាងថា ទំនាក់ទំនងរវាងប្រទេសនេះជាមួយអាមេរិក គឺ"មិនអាចខ្វះបាន" ។ លោក Wáng qí shàn បានថ្លែងដូច្នេះ ក្នុងបរិបទដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោក កំពុងខិតខំប្រឹងប្រែងស្វែងរកវិធីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម។

ថ្លែងមតិនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ អនុប្រធានរដ្ឋចិនលោក Wáng qí shàn បានសង្កត់ធ្ងន់ថា៖ " ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក មានការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដែលមិនអាចខ្វះបានឡើយ។ ហេតុដូច្នេះហើយ ទំនាក់ទំនងទ្វេភាគីត្រូវ នាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ នេះជាការពិតជាក់ស្ដែង៖គ្មានភាគីណាមួយអាចរស់នៅបាន ប្រសិនជាគ្នានភាគីម្ខាងទៀតឡើយ"

ក្រៅពីនេះលោក លោក Wáng qí shàn ក៏បានអះអាងថាខឿនសេដ្ឋកិច្ចចិននឹងបន្តទទួលបានកំណើនដោយចីរភាព ដោយមិនអើពើនឹងអស្ថិរភាពលើទូទាំងពិភពលោកឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ