ចិនអនុវត្ត « កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្ម»

(VOVWORLD) -  ចិនមានទង្វើរដំបូងបង្អស់ក្នុងការអនុវត្ត « កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្ម» ជាមួយអាមេរិក បន្ទាប់ពីកាត់បន្ថយពន្ធនាំចូលចំពោះរថយន្ត និងការតភ្ជាប់ការនាំចូលផលិតផលសណ្តែកសៀងនៃខឿនសេដ្ឋកិច្ចលេខមួយនៅលើពិភពលោកនេះ។
ចិនអនុវត្ត « កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្ម» - ảnh 1 ប្រធានរដ្ឋចិន Xi JinPing ជួបពិភាក្សាជាមួយប្រធានាធីបតីអាមេរិក លោក Donald Trump នៅខាងក្រៅកិច្ចប្រជុំកំពូល G20

ឆ្លើយបទសម្ភាសទៅកាន់បុស្តិ៍ CNBC កាលពីថ្ងៃទី១២ ខែធ្នូ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Willbur Ross បានបញ្ជាក់ព័ត៌មានខាងលើនេះ ព្រមទាំងសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តរបស់ភាគីចិននឹងអះអាងយ៉ាងពិតប្រាកដព័ត៌មានដែលប្រធានាធីបតីអាមេរិក លោក Donald Trump បានប្រកាសបន្ទាប់ពីកិច្ចសន្ទនាជាមួយ ប្រធានរដ្ឋចិន Xi JinPing នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាពេលថ្មីៗនេះ។ យោងតាមមន្ត្រីអាមេរិកបានឲ្យដឹងថា ភាគីចិនបានយល់ព្រមទិញសណ្តែកសៀងចំនួន ១,៥ លានតោនពីអាមេរិក។ ក៏ប៉ុន្តែ លោក Willbur Ross មិនលើកច្បាស់អំពីពេលវេលារាល់វិធានការធ្វើសម្បទានខាងលើនេះរបស់ទីក្រុងប៉េកាំងដែលមានសុពលភាព ក៏ដូចជាមិនដឹងថាតើទីក្រុងវ៉ាស៊ីនតោនមានទង្វើរណាមួយដែលស្រដៀងនឹងសកម្មភាពនេះដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ