ចិនអំពាវនាវឲ្យអាមេរិកនិងកូរ៉េខាជើងអនុវត្តការព្រមព្រៀងសឹង្ហបុរី

(VOVWORLD) - ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឲ្យអាមេរិកនិង ស.ប.ប.ក. អនុវត្តការព្រមព្រៀងដែលទទួលបាននៅសនិសីទកំពូលអាមេរិក-ស.ប.ប.ក. នៅ សឹង្ហបុរីនាសប្តាហ៍មុន។ 
ចិនអំពាវនាវឲ្យអាមេរិកនិងកូរ៉េខាជើងអនុវត្តការព្រមព្រៀងសឹង្ហបុរី - ảnh 1ប្រធានរដ្ឋចិន លោក Xi Jinping  

ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឲ្យអាមេរិកនិង ស.ប.ប.ក. អនុវត្តការព្រមព្រៀងដែលទទួលបាននៅសនិសីទកំពូលអាមេរិក-ស.ប.ប.ក. នៅ សឹង្ហបុរីនាសប្តាហ៍មុន។ នាថ្ងៃទី ១៩ មិថុនា ក្នុងការចរចារវាងថ្នាក់ដឹកនាំរបស់ចិន និងកូរ៉េខាងជើងនៅរដ្ឋធានីប៉េកាំង លោក Kim Jong-un បានថ្លែងអំណរគុណ និងលើកកំពស់តួនាទីរបស់ចិនក្នុងការជំរុញលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ក៏ដូចជាតួនាទីរបស់ប៉េកាំងក្នុងកាធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់នេះដែរ។ រីឯខ្លួនវិញ ប្រធានរដ្ឋ លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ ចិនចងឲ្យកូរ៉េខាង ជើងនិងអាមេរិកអនុវត្តដ៏ពេញលេញលទ្ធផលនៃសន្និសីទកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ដែលទទួលបាននាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី។ ថ្នាក់ដឹលនាំ Kim Jong-un បាន អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៩ ដល់ទី ២០ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ