ចាប់បដិសន្ធិក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានចុះហត្ថលេខា លើសេចក្ដីសំរេចចិត្តលើការបង្កើតក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយក រដ្ឋមន្រ្តី ដោយមានសាស្ត្រាចារ្យ Vu Viet Ngoan អតីតប្រធានគណៈកម្មាធិការ ឃ្លាំមើលហិរញ្ញវត្ថុជាតិ ជាប្រធានក្រុម រួមមានសមាជិក១៤នាក់ទៀតជាអ្នក ជំនាញការខាងសេដ្ឋកិច្ចជួរមុខនៅក្នុងនិងក្រៅប្រទេស។
ចាប់បដិសន្ធិក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល - ảnh 1 លោក Bui Quang Vinh អតីតរដ្ឋមន្រ្តីក្រសួងផែនការណ៍និងវិនិយោគ និងជាសមាជិកមួយក្នុងក្រុមនេះ (រូបថត៖TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានចុះហត្ថលេខា លើសេចក្ដីសំរេចចិត្តលើការបង្កើតក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយក រដ្ឋមន្រ្តី ដោយមានសាស្ត្រាចារ្យ Vu Viet Ngoan អតីតប្រធានគណៈកម្មាធិការ ឃ្លាំមើលហិរញ្ញវត្ថុជាតិ ជាប្រធានក្រុម រួមមានសមាជិក១៤នាក់ទៀតជាអ្នក ជំនាញការខាងសេដ្ឋកិច្ចជួរមុខនៅក្នុងនិងក្រៅប្រទេស។ក្រុមនេះមានភារកិច្ច ផ្ដល់មតិចំពោះនាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្ដីពីយុទ្ធសាស្ត្រ ផែនការ គំរោងការណ៍ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចជា រៀងរាល់ឆ្នាំ។ព្រមទាំង ពិគ្រោះយោបល់ជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពី ដំណោះស្រាយ វិធានការទប់ទល់នឹងបម្រែបម្រួលនៃស្ថានភាពសេដ្ឋកិច្ចនៅ ក្នុងប្រទេសនិងអន្តរជាតិផងដែរ។

  នាព្រឹកថ្ងៃទី២៩ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមានជំនួបធ្វើការជាមួយក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចពោលខាងលើ។ ថ្លេងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

  "ចំពោះបញ្ហាមួយក្នុងដំណាក់កាល ២០១៨-២០២០ ខាងមុខ ខ្ញុំឯកភាពជាមួយវិធានការផ្ដោតសំខាន់លើកែលំអរបៀបរបប។ ពីនោះ បង្កើតឡើងបរិយាកាសវិនិយោគល្អជាង មានសមត្ថភាពប្រកួតប្រជែងច្រើនជាង ហើយបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ