ចាប់ផ្ដើមដំណើរការថតខ្សែភាពយន្ត “Kong: Skull Island” នៅវៀតណាម

ចាប់ផ្ដើមដំណើរការថតខ្សែភាពយន្ត “Kong: Skull Island” នៅវៀតណាម - ảnh 1
មណ្ឌលរម្មនីយដ្ឋាន Trang An ជាកន្លែងមួយក្នុងកន្លែងថតភាពយន្ត (រូបថត៖TTXVN)

(VOVworld) - ក្រុមផលិតខ្សែភាពយន្ត “Kong: Skull Island” នាថ្ងៃទី២២ កុម្ភៈ បាន
ចាប់ផ្ដើមដំណើរការថតខ្សែភាពយន្តនេះនៅមណ្ឌលរម្មនីដ្ឋាន Trang An នៅ ខេត្ត
 Ninh Binh ភាគខាងជើងវៀតណាម។កន្លែងមួយចំនួននៅខេត្ត Quang Binh ភាគ
កណ្ដាលវៀតណាមក៏ត្រូវបានជ្រើសរើសជាកន្លែងថតអំពីស្រុកកំណើតរបស់ Kong
 ដែលជាកោរីឡាធំសម្បើមមួយរស់នៅកោះវាលខ្សាច់។មុននោះ នៅសន្និសីទ
កាសែតនាថ្ងៃទី២១ កុម្ភៈ ក្រុមផលិតខ្សែភាពយន្តបានសំដែងការកោតសរសើរ
ចំពោះភាពស្រស់ស្អាតនៃធម្មជាតិរបស់វៀតណាម ក៏ដូចជានឹងធ្វើឲ្យលេចធ្លោនូវ
សក្កានុពលទេសចរណ៍របស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ