ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦

 

ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦ - ảnh 1
ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦


       Vovworld-នាព្រឹកថ្ងៃទី២៤កញ្ញានៅទីក្រុង Da Nang ក្រសួងវប្បធម៍កីឡា​និង​
ទេសចរណ៍បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង​ Da Nang ចាប់
ផ្ដើម​នាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥ឆ្នាំ
២០១៦។​ មហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥ឆ្នាំ២០១៦ (ABG 5) បាន
ប្រព្រឹត្តទៅនៅ​ទីក្រុង Da Nang ចាប់ពីថ្ងៃទី២៤កញ្ញាដល់ថ្ងៃទី៣តុលាឆ្នាំ​២០១៦
ដោយប្រធានបទ បំភ្លឺ​មហាសាគរ អនាគតភ្លឺស្វាង ដែលគ្រោងនឹងទាក់​ទាញ
មនុស្សប្រមាណ១ម៉ឺននាក់​ចូលរួម​ក្នុង​នោះមានកីឡាករកីឡាការិនីជាង៣​ពាន់នាក់។
លោក Dang Viet Dung អនុប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រធាន
គណៈចាត់តាំង ABG 5 បាន​ឲ្យដឹងថា៖

        “ជាទីក្រុងដំណាងឲ្យវៀតណាមរៀបចំមហោស្រពកីឡា​ Da Nang នឹង​ខំប្រឹង
​ប្រែង​​អស់ពីចិត្តពីថ្លើមដើម្បីអនុវត្តល្អបំផុតរាល់សំណូមពររបស់ក្រុមប្រឹក្សា​អូឡាំពិក
​ទ្វីប​អាស៊ី របស់គណៈចាត់តាំងមហោស្រព។ ថ្នាក់ដឹកនាំនិងប្រជាជន​ទីក្រុងសប្បាយ
​រីករាយ​ដែលបានរួមកំលាំងនិងបង្កលក្ខណៈងាយស្រួលសំរាប់​កីឡាករកីឡាការិនី
មាន​ការប្រកួតល្អ ពិធីជួបប្រាស្រ័យពោពេញទៅដោយ​ចំណង​សាមគ្គីភាពមិត្តភាព
រវាង​ប្រជាជនទីក្រុងនិងភ្ញៀវទេសចរណ៍និងកីឡាករមកពី​ប្រទេសនិងដំបន់ដីជា
ច្រើន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ