ចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា

(VOVWORLD) - អាស៊ាននិងកាណាដាបានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (FTA) នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ជាទម្រង់អនឡាញ។

ចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា - ảnh 1កិច្ចពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ (ប្រភព៖ លេខាធិការដ្ឋានអាស៊ាន)

ការចាប់ផ្តើមនៃកិច្ចចរចានេះបានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កាណាដាកាន់តែស៊ីជម្រៅនិងសារៈសំខាន់នៃការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ ប្រការនេះក៏គូសសញ្ញាសំខាន់នៅក្នុងទំនាក់ទំនងអាស៊ាន-កាណាដានិងជាជំហានឆ្ពោះទៅមុខដ៏មានអត្ថន័យក្នុងការប្តេជ្ញាចិត្តជាថ្មីរបស់កាណាដា ចំពោះពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៅក្នុងតំបន់។

អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានចាត់ទុកថា  "កិច្ចព្រមព្រៀង FTA នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កាណាដា ភ្ជាប់អាស៊ានឱ្យកាន់តែខិតជិតទៅនឹងខ្សែសង្វាក់តម្លៃសកល និងកែលម្អលទ្ធភាពទទួលបានទីផ្សារសម្រាប់ទាំងអង្គភាពអាជីវកម្មអាស៊ាននិងកាណាដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ